University of Management and Economics
I.សេចក្តីផ្តើមមហាវិទ្យាល័យ វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រូវបានចាប់ផ្តើមឡើងពីឆ្នាំ ២០០៧ ដែលដឹកនាំរួមផ្ទាល់ដោយព្រឹទ្ធបុរសមួយរូប និងព្រឹទ្ធបុរសរងមួយរូប ឬច្រើនរូបទៅតាមការចាំបាច់ ។ ព្រឹទ្ធបុរសទទួលខុសត្រូវគ្រប់សកម្មភាពទាំងអស់របស់មហាវិទ្យាល័យ ទាំងទីតាំងគោល និង គ្រប់សាខាខេត្តក្រុង ព្រឹទ្ធបុរស/រង ទទួលខុសត្រូវលើការងារគ្រប់គ្រងដែលពាក់ព័ន្ធនិងកម្មវិធីសិក្សា បុគ្គលិកសិក្សា កិច្ចការរដ្ឋបាល និងកិច្ចការទំនាក់ទំនងអង្គភាពខាងក្រៅ ។ មហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ត្រូវបានបែងចែកជាបីដេប៉ាតឺម៉ង រួមមាន៖ ដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា ដេប៉ាតឺម៉ងគណិតវិទ្យា ដេប៉ាតឺម៉ងវិស្វកម្មអគ្គីសនី និងអេឡិចត្រូនិច ។ ដេប៉ាតឺម៉ង់នីមួយៗត្រូវបានដឹកនាំដោយ ប្រធានមួយរូប អនុប្រធានមួយរូប និងជំនួយការព្រឹទ្ធបុរសមួយរូប ។
១-ផ្នែកកិច្ចការរដ្ឋបាល
ក-គ្រប់គ្រងទុកដាក់ឯកសារ និង នីតិវិធីផ្សេងៗអោយច្បាស់លាស់
-កំរងសៀវភៅបទដ្ឋានផ្សេងៗ ដែលពាក់ព័ន្ធនិង មហាវិទ្យាល័យ
-កំរងសៀវភៅបទដ្ឋានផ្សេងៗដែលពាក់ព័ន្ធការបណ្តុះបណ្តាលមហាវិទ្យាល័យ
-រៀបចំសៀវភៅសិក្សាគោល ដែលពាក់ព័ន្ធការបណ្តុះបណ្តាលមហាវិទ្យាល័យ
ខ-គ្រប់គ្រងលិខិតបទដ្ឋានផ្សេងៗ
-ចរន្តលិខិត-ចរាចរណ៍លិខិតចេញចូល
-លិខិតចេញ-ការងារសរសេរ និងបញ្ជូនលិខិត(ផ្ទៃក្នុង និងទៅខាងក្រៅ)
-រៀបចំសំណើផ្សេងៗ សេចក្តីជូនដំណឹង
២-ផ្នែកកិច្ចការបុគ្គលិក
ក-កាតព្វកិច្ចរបស់បុគ្គលិក
-ចុះកិច្ចសន្យាការងារជាមួយសាកលវិទ្យាល័យ
-ការបំពេញការងារតាមការអធិប្បាយការងាររបស់បុគ្គលិកម្នាក់ៗ
-បំពេញជីវប្រវត្តិសង្ខេប និងសញ្ញាបត្រ
ខ-ការលាលែង និងការជ្រើសរើសបន្ថែម
-បុគ្គលិកអាចលាលែងពីការងារមុនពេលកំណត់ដោយដាក់ពាក្យសុំបាន មុនរយៈពេលមួយខែ
-ការជ្រើសរើសបុគ្គលិកបន្ថែមធ្វើឡើងតាមនីតិវិធីនៃការជ្រើសរើស
គ-ការឈប់សំរាករបស់បុគ្គលិក
-បុគ្គលិកអាចឈប់សំរាកតាមប្រតិទិនឈប់សំរាករបស់រាជរដ្ឋាភិបាល
-បុគ្គលិកអាចសុំអនុញ្ញាតច្បាប់
ឃ-ការងារសរសេររបាយការណ៍
-រៀបចំកំណត់ហេតុប្រជុំ
-សរសេររបាយការណ៍ប្រចាំខែដើម្បីរាយការណ៍ជូនប្រធានការិយាល័យ
-សរសេររបាយការណ៍ប្រចាំត្រីមាស រឺប្រចាំឆមាសដើម្បីរាយការណ៍ជូនសាកលវិទ្យាធិការ ACCនិងក្រសួងអប់រំយុវជន និង កីឡា
ង-ការងារសហការណ៍
-សហការរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់មហាវិទ្យាល័យ
-សហការរៀបចំប្រជុំបច្ចេកទេស
-សហការរៀបចំការប្រឡងឆមាស ប្រឡងចូល និង ប្រឡងបញ្ចប់
-សហការផ្នែកការងារវិន័យរបស់និស្សិត
-សហការជាមួយ ព្រឹទ្ធបុរសគ្រប់មហាវិទ្យាល័យ
-សហការលើការងារផ្សេងៗ
៣-ផ្នែកកិច្ចការកម្មវិធីសិក្សា
ក-បង្កើតគណៈកម្មាធិការអភិវឌ្ឍន៍កម្មវិធីសិក្សា
-ជ្រើសរើសសមាសភាពដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រជាន់ខ្ពស់
-ធ្វើការកែលំអរកម្មវិធីសិក្សាជាប្រចាំ
-សុំការឯកភាពពីនាយកដ្ឋានឧត្តមសិក្សា និង ក្រសួងអប់រំយុវជន និង កីឡា
ខ-កម្មវិធីសិក្សា
-អនុវត្តតាមប្រព័ន្ធឆមាស
-មួយមុខវិជ្ជាមានចំនួន បី ក្រេឌីត ស្មើនឹង សែសិបប្រាំបី ម៉ោង
-ផ្សព្វផ្សាយកម្មវិធីសិក្សាទូលំទូលាយដល់អ្នកពាក់ព័ន្ធ
៤-ផ្នែកកិច្ចការសាស្ត្រាចារ្យ
ក-គ្រប់គ្រង និង ជ្រើសរើស សាស្ត្រាចារ្យ
-ជ្រើសរើសសាស្ត្រាចារ្យអោយបានគ្រប់គ្រាន់ដែលមានកំរិតសញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង បណ្ឌិត
-រៀបចំការចុះកិច្ចសន្យាបង្រៀន
-ណែនាំពីគោលការណ៍ និង បទបញ្ជាផ្ទៃក្នុងរបស់សាកលវិទ្យាល័យ
-គ្រប់គ្រង និង រៀបចំកាលវិភាគបង្រៀន
-បែងចែកថ្នាក់ និង កាលវិភាគ សំរាប់សាស្ត្រាចារ្យ
-តាមដានការចុះសកម្មភាពបង្រៀនរបស់សាស្ត្រាចារ្យ
-តាមដាន និង កត់ត្រាម៉ោងរបស់សាស្ត្រាចារ្យ
ខ-ការវាយតំលៃសាស្ត្រាចារ្យ
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យ ពីនិស្សិត
-ធ្វើសម្រង់មតិរបស់សាស្ត្រាចារ្យពី គណៈកម្មការធានាគុណភាពអប់រំផ្ទៃក្នុង
គ-ការលើកទឹកចិត្តដល់សាស្ត្រាចារ្យ
-ចេញបណ្ណសរសើរជូន
-តំឡើងប្រាក់ម៉ោងបង្រៀន
-បញ្ចុះតំលៃសិក្សាបន្តនៅ សាកលវិទ្យាល័យ
ឃ-ការអភិវឌ្ឍសមត្ថភាពសាស្ត្រាចារ្យ
-បណ្តុះបណ្តាលវគ្គខ្លី ផ្សេងៗ
-សិក្ខាសាលា ក្នុង និង ក្រៅប្រទេស
-រៀបចំប្រជុំបច្ចេកទេស
៥-ផ្នែកកិច្ចការសម្ភារៈ
ក-សម្ភារៈបំរើអោយការរៀន និង បង្រៀន
-រៀបចំបន្ទប់រៀនអោយបានសមស្រប និង មានចំនួនគ្រប់គ្រាន់តាមតំរូវការ
-រៀបចំឯកសារពិគ្រោះ(សៀវភៅគោល)ដាក់ក្នុងបណ្ណាល័យ
-រៀបចំសៀវភៅនៃមុខវិជ្ជានីមួយៗក្នុងកម្មវិធីសិក្សាដាក់ក្នុងបណ្ណាល័យ
-រៀបចំបន្ទប់កុំព្យួទ័រ បន្ទប់ស្តាប់ភាសាសម្រាប់និស្សិតអនុវត្ត
ខ-សម្ភារៈប្រើប្រាស់ក្នុងមហាវិទ្យាល័យ
-រៀបចំនិងថែរក្សាកុំព្យួទ័ររៀងៗខ្លួន
-រៀបចំការប្រើប្រាស់សម្ភារៈអោយមានប្រសិទ្ធិភាព(ដូចជា LCD Projector តុ កៅអី ហ្វឺត ក្រដាស ប្រដាប់កិប.......)
៦-ផ្នែកកិច្ចការនិស្សិត
ក-ការជ្រើសរើសនិស្សិត
-បង្កើតគោលការណ៍ និង លក្ខខណ្ឌនៃការជ្រើសរើសនិស្សិត
-ផ្សព្វផ្សាយពីគោលការណ៍សិក្សា បទបញ្ជាផ្ទៃក្នុងនិស្សិត គោលការណ៍ និស្សិតផ្ទេរ ដល់គ្រប់មជ្ឈដ្ឋាន
ខ-ការគ្រប់គ្រងស្ថិតិនិស្សិត
-គ្រប់គ្រងស្ថិតិតាមថ្នាក់ តាមមហាវិទ្យាល័យ
-គ្រប់គ្រងនិស្សិតព្យួរ បោះបង់ការសិក្សា
-គ្រប់គ្រងនិស្សិតរៀនបំពេញក្រេឌីត ខ្វះក្រេឌីត តម្រង់ទិស
-តាមដានវិន័យរបស់និស្សិត
-តាមដានអវត្តមានរបស់និស្សិត
-គ្រប់គ្រងនិស្សិតចុះកម្មសិក្សាតាមសហគមន៍
-គ្រប់គ្រងឯកសារពាក្យចូលរៀនរបស់និស្សិត
-គ្រប់គ្រង និង រៀបចំការប្រឡងចូលរបស់និស្សិត
គ-ការគ្រប់គ្រងលទ្ធផលសិក្សារបស់និស្សិត
-គ្រប់គ្រងការងារប្រឡងរបស់និស្សិតអោយបានតឹងរឹងបំផុត
-គ្រប់គ្រង និង ជំរុញកិច្ចការសិក្សារបស់និស្សិតដូចជាៈ Quizzes, Homework, Assignment, Midterm, Final……
-គ្រប់គ្រងការចេញលទ្ធផលពិន្ទុរបស់និស្សិតអោយបានលឿន
ឃ-ការចេញលិខិតផ្សេងៗជូននិស្សិត
-ចេញលិខិតបញ្ជាក់ការសិក្សា តារាងពិន្ទុ បណ្ណសរសើរ ជូនដល់និស្សិត
-ចេញលិខិតចុះកម្មសិក្សា
-ចេញវិញ្ញាបនបត្របណ្តោះអាសន្ន
២.រចនាសម្ព័ន្ធមហាវិទ្យាល័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
ព្រឹទ្ធបុរស/រង ជាអ្នកប្រឹក្សាយោបល់ និងជាអ្នកផ្តួចផ្តើមគំនិតក្នុងការអភិវឌ្ឍកម្មវិធីសិក្សា កិច្ចការរដ្ឋបាលទូទៅ ការរៀបចំទស្សនវិស័យ បេសកកម្ម និងគោលបំណង ទៅតាមមហាវិទ្យាល័យ នីមួយៗ និង កិច្ចការទំនាក់ទំនងជាមួយស្ថាប័នខានក្រៅ សម្រាប់ការបណ្តុះបណ្តាលនិស្សិតទាំងកម្រិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ។ ព្រឹទ្ធបុរស/រង មានអណត្តិរយៈពេល៥ឆ្នាំ​ ការជ្រើសរើសព្រឹទ្ធបុរស/រងត្រូវធ្វើឡើងដោយសាកលវិទ្យាធិការ តាមរយៈសាកលវិទ្យាធិការរងទទួលបន្ទុក ។